ពេលលង់ស្រលាញ់គេ😢
#ពេលលង់ស្រលាញ់គេ
មនុស្សយើងពេលចាប់ផ្ដើមមានស្នេហា មើលទៅហាក់ដូចជាមនុស្សឡប់សតិម្នាក់អ៊ីចឹង សុខៗក៏ញញឹមម្នាក់ឯងដូចឆ្កួត ប៉ុន្តែពេលបែកបាក់ស្នេហាគឺមិនមែនគ្រាន់តែដូចឆ្កួតទេ គឺយើងចាប់ផ្ដើមឆ្កួតមែនទែន។ នៅសុខៗទឹកភ្នែកក៏ហូរមកមិនដឹងខ្លួន អាហារដែលធ្លាប់តែមានរសជាតិឆ្ងាញ់ ក៏ប្រែទៅជាជូរចត់ គ្រោតគ្រាត សោះកក្រោះ មិនគួរឱ្យចង់ទំពាលេប។ បើមិនជឿទេសាកស្រឡាញ់នរណាម្នាក់ឱ្យអស់ពីចិត្តទៅ អ្នកនឹងបានភ្លក្សរសជាតិឈឺចាប់បែបនេះមិនខាន។ នៅពេលយើងស្រលាញ់នរណាម្នាក់ខ្លាំងបំផុត គឺពេលនោះហើយដែលយើងចាប់ផ្ដើមទទួលស្គាល់ថាសេចក្ដីសុខរបស់គេ សុវត្ថិភាពរបស់គេ ស្នាមញញឹម និងសុភមង្គលក្នុងជីវិតគេ វាសំខាន់ជាងអាយុជីវិតរបស់យើងទៅទៀត។
នៅពេលយើងលង់ស្រលាញ់នរណាម្នាក់ រូបរបស់គេ សំឡេងរបស់គេ កាយវិកា ទឹកមុខ ស្នាមញញឹម ពាក្យពេចន៍ គឺគ្រប់យ៉ាងដែលជាគេ ក៏ចេះតែអណ្ដែតឡើងមកនៅនឹងមុខរបស់យើង។ មិនថាយើងធ្វើអ្វី នៅទីណា ជាមួយនរណា គិតអ្វី ក៏នៅតែឃើញគ្រប់សកម្មភាពរបស់គេ ហាក់បីដូចជាគេកំពុងតែមានវត្តមាននៅទីនោះជាមួយយើងអ៊ីចឹងដែរ។ ចួនកាលយើងហត់នឿយខ្លាំងជាមួយការងារ ប៉ុន្តែវត្តមានរបស់មនុស្សម្នាក់នោះនៅក្នុងខួរក្បាលរបស់យើង ក៏ធ្វើឱ្យយើងមានកម្លាំងចិត្តដើម្បីបន្តកិច្ចការនោះទៀតដោយស្នាមញញឹម។
-----------------------------------------------
អត្ថបទដកស្រង់ចេញពីសៀវភៅ #ខ្យល់ដង្ហើម
រូបភាព៖ #Pinterest
Subscribe to:
Post Comments (Atom)
ខ្ញុំមិនពូកែគ្រប់គ្រាន់នឹងឃាត់ឃាំងអ្នកណាបានទេ😉☺️
ខ្ញុំមិនពូកែគ្រប់គ្រាន់នឹងឃាត់ឃាំងអ្នកណាបានទេ ថ្ងៃណាមួយ បើអ្នកប្ដូរចិត្ត ខ្ញុំក៏ប្រហែលគ្មានថាមពលអ្វីនឹងហាមឃាត់អ្ន...

No comments:
Post a Comment