ខ្ញុំមិនពូកែគ្រប់គ្រាន់នឹងឃាត់ឃាំងអ្នកណាបានទេ
ថ្ងៃណាមួយ បើអ្នកប្ដូរចិត្ត ខ្ញុំក៏ប្រហែលគ្មានថាមពលអ្វីនឹងហាមឃាត់អ្នកបានដែរ
អ្នកអាចនឹងជួបមនុស្សដែលល្អជាងខ្ញុំ
អ្នកអាចនឹងជួបមនុស្សដែលត្រូវចិត្តអ្នកជាងខ្ញុំ
ឬមានអ្នកណាម្នាក់ធ្វើឲ្យអ្នកមានអារម្មណ៍ស្ទាក់ស្ទើរ
នៅពេលនោះ គ្រប់យ៉ាងគឺស្ថិតលើអ្នកហើយ ថាតើអ្នកចង់នៅ ឬក៏ចង់ទៅ
#ទោះយ៉ាងណាខ្ញុំគ្រាន់តែចង់ប្រាប់ថា
អ្នកមិនបាច់ព្រួយបារម្ភទេ បើសិនថ្ងៃណាមួយខ្ញុំបានជួបមនុស្សដែលល្អជាងអ្នក ឬមនុស្សដែលត្រូវចិត្តខ្ញុំច្រើនជាងអ្នកយ៉ាងណា ក៏ខ្ញុំមិនផ្លាស់ប្ដូរចិត្តដែរ
ព្រោះសម្រាប់ខ្ញុំ ស្នេហាអាចមិនមែនជាការដែលយើងជ្រើសរើសមនុស្សល្អបំផុត ប៉ុន្តែវាជាការពេញចិត្តនឹងមនុស្សដែលយើងកំពុងស្រលាញ់
ហើយថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពេញចិត្ត ពេញថ្លើមនឹងរស់នៅជាមួយអ្នកមែនទែនហើយ ហើយក៏សង្ឃឹមថា អ្នកក៏មានអារម្មណ៍ដូចគ្នា🔥💜💑
@Credit 👉#ថេកមនុស្សជាទីស្រឡាញ់ Cr: #ផ្ទះស្នេហ៍ #Private+

No comments:
Post a Comment